ក្រចេះ៖ ព្រឹកថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៨ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារ និងបំពាក់ឋានន្តរសក្តិ ជូនដល់នាយ នាយរងកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធខេត្តក្រចេះ ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយ/នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរង ជាច្រើនរូប។
ក្នុងពិធីនោះ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ មានប្រសាសន៍រំលឹក ដល់មន្ត្រីកងរាជអាវុធហត្ថ ទាំងអស់ត្រូវរក្សាស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តតួនាទីភារកិច្ច ពិសេសត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរាល់បទបញ្ជារបស់ថ្នាក់លើ ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ នាពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណិត្តទី៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។