You are currently viewing ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ អញ្ជើញ​ចូលរួមប្រកាស តែងតាំង ផ្លាស់ប្តូរមុខងារមន្ត្រីអាវុធហត្ថ ខេត្តព្រះសីហនុ

ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ អញ្ជើញ​ចូលរួមប្រកាស តែងតាំង ផ្លាស់ប្តូរមុខងារមន្ត្រីអាវុធហត្ថ ខេត្តព្រះសីហនុ

អហ.ព្រះសីហនុ៖ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ មានរៀបចំពិធី ប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារ មន្ត្រីអាវុធហត្ថ ខេត្តព្រះសីហនុ ចំនួន៧៣រូប ។ ដែលពិធីនេះប្រព្រឹត្តិទៅ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់អោយ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងលោក សំ សំអាត អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងបណ្តាថ្នាក់ដឹកនាំ មន្ទីរអង្គភាព ជុំវិញ សាលាខេត្តព្រះសីហនុ ជាច្រើនរូបទៀតផងដែរ ។ លោកឧត្តមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានមានប្រសាសន៍ ក្នុងពិធីនេះថា មន្ត្រីកងរាជអាវុធហត្ថ ចំនួន៧៣រូប ដែលត្រូវបាន ប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារ​ នាពេលនេះ គឺភាគច្រើន មានអតីតភាពការងារ ជាច្រើនឆ្នាំមកហើយ ហើយក៏ជាកម្លាំងដ៏សកម្ម ដែលបំពេញភារកិច្ចផ្ទាល់ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ នៅខេត្តព្រះសីហនុ ទាំងមូលផងដែរ ។ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ រួមនិងលោក សំ សំអាត បានមានប្រសាសន៍ កោតសសើរ ដល់នាយក នាយករង និងពលអាវុធហត្ថទាំងអស់ ក្នុងអង្គភាព កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ដែលបានខិតខំ បំពេញភារៈកិច្ចកន្លងមក និងបានចាត់ទុកថា ការតែងតាំងផ្លាស់ប្តូរ មុខងារ នៅពេលនេះ គឺជាដំណើរឆ្ពោះទៅ ពង្រឹងសមត្ថភាព កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ អោយបានខ្លាំងក្លា បន្តទៀត ៕

7a549e0bf8b271778c375bf4955d9fd3

53