You are currently viewing ឧត្តមសេនីយ៍ត្រី កង សៅគុណ ត្រួតពិនិត្យការងារហ្វឹកហ្វឺន និងដាក់ផែនការ ដល់កម្លាំងត្រៀមអន្តរាគមន៍ការពារសន្តិសុខ សណ្តាប់ធ្នាប់

ឧត្តមសេនីយ៍ត្រី កង សៅគុណ ត្រួតពិនិត្យការងារហ្វឹកហ្វឺន និងដាក់ផែនការ ដល់កម្លាំងត្រៀមអន្តរាគមន៍ការពារសន្តិសុខ សណ្តាប់ធ្នាប់

ព្រះវិហារ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ នាព្រឹកថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើការត្រួតពិនិត្យការងារហ្វឹកហ្វឺន និងដាក់ផែនការ ដល់កម្លាំងត្រៀមអន្តរាគមន៍ការពារសន្តិសុខ សណ្តាប់ធ្នាប់ នាពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងតាមបណ្តាមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។