You are currently viewing ឧត្តមសេនីយ៍ត្រី ខេង ទីតូ អញ្ជើញចែកខោ អាវប្រយុទ្ធជូននាយ នាយរងអាវុធហត្ថខេត្ត

ឧត្តមសេនីយ៍ត្រី ខេង ទីតូ អញ្ជើញចែកខោ អាវប្រយុទ្ធជូននាយ នាយរងអាវុធហត្ថខេត្ត

កែប៖ ព្រឹកថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៥  ខែកក្កដា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធីចែកខោ អាវប្រយុទ្ធ ជូនដល់នាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានខេត្ត ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងអំណោយរបស់លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី។

ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប។