ស្វាយរៀង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំត្រួតពិនិត្យកម្លាំង ចុះការពារការិយាល័យបោះឆ្នោត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានជំរុញដល់នាយ នាយរងនៃកងរាជអាវុធហត្ថទាំងអស់ យកចិត្តទុកដាក់បំពេញភារកិច្ច តាមតួនាទីរបស់ខ្លួន នៅតាមគោលដៅនីមួយៗ ដោយអនុវត្តឱ្យបានហ្មត់ចត់នូវវិន័យ និងក្រមសីលធ៌ម វិជ្ជាជីវៈ របស់កងរាជអាវុធហត្ថ។