You are currently viewing នាយ នាយរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប ត្រូវបានប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ បំពាក់ឋានន្តរសក្តិ

នាយ នាយរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប ត្រូវបានប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ បំពាក់ឋានន្តរសក្តិ

កែប៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប នាព្រឹកថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ បានប្រារព្ធពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ បំពាក់ឋានន្តរសក្តិ និងប្រគល់លិខិតសរសើរជូនដល់នាយ នាយរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោក ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក និង នាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូប ។