ព្រៃវែង៖ ក្រោមបញ្ជាផ្ទាល់របស់ លោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការសម្របសម្រួលពីលោក មាស សុភក្តិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង កាលពីវេលាម៉ោង ១៩ និង ១៥នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជងាវុធហត្ថក្រុងព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀននៅចំណុចភូមិលេខ០៤ សង្កាត់កំលាំងលាវ ក្រុង/ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ជាបន្តបន្ទាប់ រួមមាន៖ ឈ្មោះ ឆាយ ពីរ៉ាពីន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលេខ០៨ សង្កាត់កំពង់លាវ ក្រុង/ខេត្តព្រៃវែង និងដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាមពណ៌សចំនួន ០១កញ្ចប់តូច ទូរស័ព្ទចំនួន ០១គ្រឿង។
ក្រោយពីស្តាប់ចម្លើយជនសង្ស័យខាងលើរួចមក នៅវេលាម៉ោង ១០ និង ១៥នាទី កម្លាំងយើង បានធ្វើការបន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតនៅចំណុចភូមិលេខ០៨ សង្កាត់កំពង់លាវ ក្រុង/ខេត្តព្រៃវែង មានឈ្មោះ គួយ ចន្រ្ទា ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ដែលជាអ្នកលក់ថ្នាំញៀន រស់នៅភូមិលេខ០៥ សង្កាត់កំពង់លាវក្រុង/ខេត្តព្រៃវែង និងដកហូតបានវត្ថុតាងមាន៖ ទូរស័ព្ទចំនួន ០១គ្រឿង។
បន្ទាប់ពីសួរចម្លើយជនសង្ស័យឈ្មោះ គួយ ចន្ទ្រា នៅវេលាម៉ោង ១០ និង ៤០នាទី កម្លាំងក៏បន្តឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់បន្ថែមទៀត(ជាប្តីប្រពន្ធ) មានឈ្មោះ វៀង យាំវឹក ភេទប្រុស អាយុ ៤៥ឆ្នាំ (ប្តី) និងឈ្មោះ អ៊ុំ វិមាន ភេទស្រី អាយុ ៤៦ឆ្នាំ (ប្រពន្ធ) អ្នកទាំងពីរ រស់នៅភូមិលេខ០២ សង្កាត់កំពង់លាវ ក្រុង/ខេត្តព្រៃវែង និងដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាមពណ៌សចំនួន ០៣កញ្ចប់ ទម្ងន់ ១៤,០៨ក្រាម(ថ្លឹងទាំងសំបកថង់) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង ថង់រំលែកថ្នាំញៀន ចំនួន ០១ដុំ ឧបករណ៍សំរាប់ជក់ថ្នាំញៀនចំនួន ០២សម្រាប់។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានឃាត់ទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។