You are currently viewing អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ឈ្មោះ ឈឹម ទៅតុលាការពាក់ព័ន្ធករណីចំនួន ០៣

អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ឈ្មោះ ឈឹម ទៅតុលាការពាក់ព័ន្ធករណីចំនួន ០៣

ព្រះសីហនុ៖ នៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨ ការិជំនាញបទល្មើសព្រហ្មទណ្ឌ នៃមន្ទីរយុត្តិធម៌ បានបញ្ជូនជនសង្ស័យ ឈ្មោះ ឈឹម សុជាត ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរប្រធានស្នាក់ការការពារធនធានធម្មជាតិ និងអភិរក្សជីវៈសាស្រ្តចម្រុះ ប្រចាំខេត្តព្រះសីហនុ។ពីបទពាក់ព័ន្ធ ០៣ករណី៖

១.ប្រើប្រាស់ឯកសណ្ឋាន ជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលនឹងនគរបាលឬ យោធា។

២.ប្រើប្រាស់អត្តសញ្ញាណ ខុសពីអត្តសញ្ញាណផ្លូវការក្នុងកិច្ចសាធារណៈ។

៣.ប្រើប្រាស់ឯកសារ សាធារណៈក្លែង។

+ព្រមទាំងវត្ថុតាងរួមមាន៖

១.រថយន្ត ០១គ្រឿង ម៉ាកLexus Rx400 ពណ៌ស ស្លាកលេខ (សារព័ត៌មាន ស្មារតី ៧មករាអមតៈ

2-0667k)

២/ឯកសណ្ឋានក្លែងបន្លំ ០២សម្រាប់,មួកក្លែងបន្លំ ០២មួក

៣.ផ្លាកឈ្មោះ ឧត្តមសេនីយ៍ ០១

៤.លិខិតតែងតាំង ឯកឧត្តម ឈឹម សុផាត០១សន្លឹក

៥.ប័ណ្ណព័ត៌មាន ០៦សន្លឹក។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ត។