ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ១រោច ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
លោកឧត្តមសេនីយ៍ទោនាងសុជីវីនាយស្នងការផែនកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រជុំត្រួតពិនិត្យកម្លាំងកងរាជអាវុធហត្ថផែនកសាងកម្លាំងដែលត្រូវទៅការពារការិយាល័យបោះឆ្នោតនៅខេត្តកំពង់ស្ពឺ។កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដោយមានការអញ្ជើញចូលរួមពីសំណាក់នាយការិយាល័យនិងនាយ.នាយរងអាវុធហត្ថចំណុះផែនកសាងកម្លាំងដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត ៕