ស្វាយរៀង ៖ រសៀលថ្ងៃសៅរ៍ ១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក តូច សាវឿន មេបញ្ជាការរង តំណាង លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងលោកស្រីអនុសេនីយ៍ទោ សឹង សុវណ្ណនី តំណាង លោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានយ៉េនឌ័រកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយនាយរងកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូប បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ១.៥០០.០០០រៀល ជូនដល់លោកស្រីវរសេនីយ៍ទោ នួន នីម នាយរងសេនាធិការដ្ឋាន ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់ស្វាយរៀង ក្រុង/ខេត្តស្វាយរៀង ។
ឆ្លៀតឱកាសនោះ លោកវរសេនីយ៍ឯក តូច សាវឿន និងក្រុមការងារ បានជូនពរលោកស្រី នួន នីម ខំប្រឹងប្រែងព្យាបាល ថែទាំសុខភាព ឆាប់ជាសះស្បើយ នឹងចូលបំរើការងារវិញ។