You are currently viewing ឧត្តមសេនីយ៍ត្រី កែវ សុផល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារ បំពាក់ឋានន្តរសក្ដិ

ឧត្តមសេនីយ៍ត្រី កែវ សុផល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារ បំពាក់ឋានន្តរសក្ដិ

កំពត ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត នាព្រឹកថ្ងៃសៅរ៍ ១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៨ បានប្រារព្ធពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារ បំពាក់ឋានន្តរសក្ដិ និងប្រគល់លិខិតសរសើរ ជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកំពត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូប។

ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានផ្សព្វផ្សាយដល់កងអន្តរាគមន៍ និងកម្លាំងក្រោមឱវាទ ដែលមានឈ្មោះចុះការពារនៅតាមការិយាល័យបោះឆ្នោតនីមួយៗ ត្រូវគោរពវិន័យសីលធម៌របស់កងរាជអាវុធហត្ថឱ្យបានខ្ជាប់ខ្ជួន ស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ ពេលចុះបំពេញតួនាទី ភារកិច្ចរបស់ខ្លួន អំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ។