You are currently viewing អភិបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ អញ្ជើញត្រួតពិនិត្យកម្លាំង ដែលត្រូវបានចាត់តាំងឱ្យទៅប្រចាំការការពារតាមការិយាល័យបោះឆ្នោត

អភិបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ អញ្ជើញត្រួតពិនិត្យកម្លាំង ដែលត្រូវបានចាត់តាំងឱ្យទៅប្រចាំការការពារតាមការិយាល័យបោះឆ្នោត

តាកែវ ៖ រសៀលថ្ងៃសៅរ៍ ១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានចុះត្រួតពិនិត្យចំនួនទ័ព និងជួបសំណេះសំណាលជាមួយនាយ នាយរងអាវុធហត្ថខេត្ត ដែលមានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ អំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ ពិសេសកម្លាំងដែលត្រូវបានចាត់តាំងឱ្យទៅប្រចាំការការពារតាមការិយាល័យបោះឆ្នោតមួយចំនួននៅស្រុកបាទី និងស្រុកសំរោង ខេត្តតាកែវ ។