កំពង់ស្ពឺ៖ នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃច្រេស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានស្រុកភ្នំស្រួច និងដោយមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់មានឈ្មោះ ប៉ែត ង៉ែត ភេទប្រុស អាយុ ២៧ឆ្នាំ មុខមិនពិតប្រាកដ មានទីលំនៅភូមិ/ឃុំខាងលើ និងឈ្មោះ គឹម ហាន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារតាឡាត់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រួមទាំងដកហូតបានវត្ថុតាងមាន ៖ ថ្នាំម៉ាទឹកកក ចំនួន ០២កញ្ចប់ ស្មើនឹង ១.០២ក្រាម, ជញ្ជីងថ្លឹងថ្នាំ ០១, កន្ទោងជក់ថ្នាំ ០២, កន្ត្រៃ ០១, ម៉ូតូ ០១គ្រឿង, ប្រាក់រៀលចំនួន ៦៥០,០០០រៀល និងប្រាក់ដុល្លារចំនួន ២៣ដុល្លារ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី។