You are currently viewing តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាជូនគ្រួសារលោកអនុសេនីយ៍ទោ យឹម សុភា

តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាជូនគ្រួសារលោកអនុសេនីយ៍ទោ យឹម សុភា

កណ្តាល ៖ ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល នៅថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី​ ៣១ ខែកក្កដា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរងទទួលផែនទំនាក់ទំនងសាធារណៈ តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្ត និងកម្លាំងកងវរអន្តរាគមន៍ អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកណ្តាល ប្រគល់ជូនគ្រួសារលោកអនុសេនីយ៍ទោ យឹម សុភា សមាជិកកម្លាំងកងវរអន្តរាគមន៍ ដែលប្រពន្ធទើបតែសម្រាលកូនរួច ថវិកាដែលប្រគល់ជូនមានចំនួន ១.៩១៥.០០០រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដល់លំនៅដ្ឋានស្ថិតនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសនោះ លោកអនុសេនីយ៍ទោ និងគ្រួសារ បានថ្លែងអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍មេបញ្ជាការ និង ក្រុមការងារមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ ឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។