ព្រះសីហនុ ៖ ព្រឹកថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ លោកវរសេនីយ៍ទោ អ៊ិត ជីវី ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ តំណាងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិកាមហាគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន ៣.៤២៥.០០០រៀល ប្រគល់ជូនគ្រួសារលោកអនុសេនីយឯក ម៉ិញ វុទ្ធី មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ដែលមានជំងឺជាទម្ងន់ កំពុងសម្រាកព្យាបាលនៅគ្លីនិកសេតេ ក្រុងព្រះសីហនុ។