រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ នៅសាលសវនាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបជាមួយគណៈប្រតិភូចំនួន៧មានជាអាទិ៍៖ គណៈប្រតិភូខេត្តគៀងយ៉ាង គណៈប្រតិភូអង្គទ័ពទី៤ គណៈប្រតិភូក្រសួងការពារជាតិនិងភូមិភាគទី៧ គណៈប្រតិភូអនុព័ន្ធយោធាវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូអនុព័ន្ធយោធាថៃប្រចាំព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូខេត្តគឺនធើ គណៈប្រតិភូកងទ័ពការពារព្រំដែន នៃកងទ័ពប្រជាជនវៀណាម មកអបអរសាទរនិងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ព.ស. ២៥៦០។ សូមបញ្ជាក់ថា សកម្មភាពនេះគឺជាប្រពៃណីពង្រឹងសាមគ្គីភាពរវាងប្រទេសនិងប្រទេស ជាពិសេសពង្រឹងសាមគ្គីភាពរវាងកងទ័ពនិងកងទ័ពឱ្យល្អប្រសើរថែមទៀត។

នាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួបជាមួយគណៈប្រតិភូចំនួន៧ មកអបអរសាទរនិងជូនពរក្នុងឱកាសចូលឆ្នាំថ្មី
- Post author:Eng Hy
- Post published:April 8, 2016
- Post category:បញ្ជាដឹកនាំ
You Might Also Like

កម្លាំងអាវុធហត្ថខេត្តកែបល្បាតដើម្បីការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច

ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន ដឹកនាំប្រជុំត្រួតពិនិត្យរបាយការណ៍!

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រព័ន្ធបច្ចេកវិទ្យា និងអប់រំចិត្តសាស្រ្ត

នាយឧត្តមសេនីយ៍ សៅ សុខា សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ
