You are currently viewing ជនសង្ស័យម្នាក់រត់ចោលម៉ូតូ និងថ្នាំញៀន គេចចូលក្នុងព្រៃ ខណៈកម្លាំងដើរល្បាតមានការសង្ស័យ ចុះទៅត្រួតពិនិត្យ

ជនសង្ស័យម្នាក់រត់ចោលម៉ូតូ និងថ្នាំញៀន គេចចូលក្នុងព្រៃ ខណៈកម្លាំងដើរល្បាតមានការសង្ស័យ ចុះទៅត្រួតពិនិត្យ

កំពង់ស្ពឺ៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កម្លាំងស្នាក់ការសន្តិសុខគីរីរម្យ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ខៀវ រិទ្ធី ប្រធានស្នាក់ការ បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅចំណុចទីតាំងខាងលើ ខណៈដែលកម្លាំង កំពុងល្បាតក៏ប្រទះឃើញមនុស្សម្នាក់គួរឱ្យសង្ស័យ ភ្លាមៗកម្លាំងចុះត្រួតពិនិត្យ ពេលនោះជនសង្ស័យដឹងខ្លួន ក៏រត់ចូលក្នុងព្រៃបាត់ បានបន្សល់ទុកនៅសម្ភារៈ និងវត្ថុតាងរួមមាន ៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាក HONDA ZOOMED X ពណ៌ក្រហមគ្មានស្លាកលេខ និងថ្នាំញៀនម៉ាទឹកកកចំនួន ០១កញ្ចប់។

បច្ចុប្បន្ន និងវត្ថុតាង កម្លាំងស្នាក់ការ បានបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងបញ្ជូនបន្តទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមនីតិវិធី។