You are currently viewing ក្រុមការងារយែនឌ័រកងរាជអាវុធហត្ថចុះសាកសួរសុខទុក្ខ នាយអាវុធហត្ថដែលទើបសម្រាកសម្រាលកូន

ក្រុមការងារយែនឌ័រកងរាជអាវុធហត្ថចុះសាកសួរសុខទុក្ខ នាយអាវុធហត្ថដែលទើបសម្រាកសម្រាលកូន

កែប៖ ក្រុមការងារយែនឌ័ងកងរាជអាវុធហត្ថខេត្តកែប ដំណាង លោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី

មេបញ្ជាការរង និងជាប្រធានក្រុមយេនឌ័រកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប នាព្រឹកថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ កញ្ញាអនុសេនីយ៍ទោ សុខ និមល ប្រធានក្រុមយេនឌរ័កងរាជអាវុធហត្ថខេត្តកែប បានដឹកនាំនារីកងរាជអាវុធហត្ថខេត្ត អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិកាចំនួន ១.០៤០.០០០រៀល  របស់ក្រុមការងារយេនឌ័រ ដែលមានលោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរង និងជាប្រធានក្រុមយេនឌ័រកងរាជអាវុធហត្ថលើផ្ទៃប្រទេស មកប្រគល់ជូនលោកស្រីនាយចំណង់ ជុំ ចន្រ្ទា ជំនួយការមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត ដែលបានសម្រាលកូនកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៨ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។

ក្នុងឱកាសនោះ លោកស្រីនាយចំណង ជុំ ចន្រ្ទា បានគោរពថ្លែងអំណរគុណ និងជូនពរដល់ ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ និងលោកស្រីប្រធានក្រុមការងារយែនឌ័រ ព្រមទាំងក្រុមការងារទាំងអស់ សូមឱ្យមានសុខភាពល្អ សំណាងល្អ សំរេចបានគ្រប់ភារកិច្ច ដើម្បីបន្តដឹកនាំកូនចៅបំពេញភារកិច្ច ប្រកបដោយជោគជ័យ។