តាកែវ ៖ នៅវេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនយុត្តិធម៌ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុច ភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ហោ សុន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី រួមទាំងដកហូតបានវត្ថុតាងមាន ៖ ម្សៅក្រាមសថ្លាចំនួន ២ កញ្ចប់ ទម្ងន់ ០,៣០ក្រាម និងទូរស័ព្ទចំនួន ១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តតាមនីតិវិធី។