កំពង់ស្ពឺ ៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិទី៣វប្បធម៌ ឃុំត្រែងត្រយឹង ស្រុកភំ្នស្រួច ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានស្រុកភ្នំស្រួច និងដោយមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្កកំពង់ស្ពឺ បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀនក្នុងភូមិសាស្ត្រខាងលើ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នី វ៉ិត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រួមទាំងដកហូតបានវត្ថុតាងមាន ៖ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១, ថ្នាំម៉ាទឹកកកចំនួន ០២កញ្ចប់ ស្មើនឹង ៣៦,៣១ក្រាម, ដបជក់ថ្នាំ ០១, គ្រាប់កាំភ្លើងចំនួន ២៦គ្រាប់, កំប៉ុងបាញ់ហ្គាស ០១, ស្លាកលេខម៉ូតូ ០១, ដែកកេសចំនួន ០៩, ទុយោចំនួន ០១ថង់, កន្ត្រៃ០១, កូនសៀវភៅ ០១, ប៊ិច០១ដើម, ទូរស័ព្ទ ០១គ្រឿង, ម៉ូតូចំនួន ០២គ្រឿង, ថង់ច្រកថ្នាំចំនួន ៦៤០ថង់ និងអាកូម ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី។