You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចុះសាកសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ព្រឿង វ៉ៃ

ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចុះសាកសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ព្រឿង វ៉ៃ

កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចុះសាកសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ព្រឿង វ៉ៃ អនុប្រធានមន្ទីរ បច្ចេកទេស សន្តិសុខ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះ និងបាននាំថវិការបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចំនួន ៣,៣៧៩,០០០រៀល ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការបានលើកឡើងថា ទឹកប្រាក់ទាងអស់នេះនេះ គឺបានមកពីកម្លាំងមនុស្សធម៌ នៃមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់គ្នា ហើយជានិច្ចជាកាលបើមានអាវុធហត្ថយើងជួបការលំបាក ឬមានជំងឺត្រូវព្យាបាល និងសង្គ្រោះបន្ទាន់ កម្លាំងអាវុធហត្ថយើងបានសហការណ៍គ្នាដោយទឹកចិត្តជ្រះថ្លា បរិច្ចាកថវិកាម្នាក់បន្តិចរួមគ្នាឧបត្ថម្ភដោយគ្រួសារ ដើម្បីដោះស្រាយបន្ទាន់ចំពោះអ្នកជម្ងឺ ។

លោកឧត្តមសេនីយ៍មេបញ្ជាការបានបន្តថា ជាក់ស្តែងថ្ងៃនេះក៏ដូចជាកន្លងមក ដោយលោកវរសេនីយ៍ត្រី ព្រឿង វ៉ៃ មានជំងឺប្រចាំកាយទើបមេបញ្ជាការបានដោះស្រាយបន្ទាន់ដល់ក្រុមគ្រួសារ ហើយនិងបន្តដោះស្រាយជូនក្នុងករណីដែលមិនទាន់បានជាសះស្បើយ ។ លោកមេបញ្ជាការបានផ្តាំផ្ញើឲ្យប្រឹងប្រែងព្យាបាលជម្ងឺ និងជូនពរឲ្យឆាប់ជាសះស្បើយពីជំងឺដើម្បីបានវិលចូលបម្រើការក្នុងអង្គភាពវិញ ។

លោកមេញ្ជាការបានបន្តថា មន្ត្រីអាវុធហត្ថទាំង នឹងត្រូវបានយកចិត្តទុកដាក់ដូចៗគ្នា ហើយតាមមន្ទីរ ការិយាល័យ មូលដ្ឋានក្រុង-ស្រុក ប្រធានស្នាក់ការ ត្រូវមើលថែមន្ត្រីក្រោមឱវាទជា ៕