ព្រៃវែង៖ ដោយមានបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នៅវេលាម៉ោង ១៧ និង១៥ នាទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ កំលាំងជំនាញមន្ទីរយុត្តិធម៌ ខេត្តសហការជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំចាយមារ ដឹកនាំដោយលោកវរសេនីយ៍ឯក ញ៉ែម វីរៈជួប មេបញ្ជាការរងខេត្ត និងលោកវវរសនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ ចុះបង្រ្កាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិទន្សាយជល់ហឹប ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ក្រោយពីស្តាប់ចម្លើយជនសង្ស័យទាំង ០២នាក់រួច កម្លាំងបានស្រាវជ្រាវនឹងឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ទៀត ជនសង្ស័យរួមមាន៖
១.ឈ្មោះ ពៅ ឡុក ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិគរ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង
២.ឈ្មោះ ធិ សម្ភស្ស ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង
៣.ឈ្មោះ រិន រាជ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិគរ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង
៤.ឈ្មោះសួន បូផាន់ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិជ្រៃវាល ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
៥.ឈ្មោះ មៀច រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ រស់ភូមិព្រៃឬស្សី ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
កម្លាំងចាប់យកវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌ស ចំនួន១៣កញ្ចប់
-រថយន្ត០១គ្រឿង
-ម៉ូតូ០២គ្រឿង
-ទូរស័ព្ទដៃ០៥គ្រឿង
-ដាវកែច្នៃ ០១ដើម
-កាំបិត០១ កន្រ្តៃ០១។
ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពុងបន្តនីតិវិធី។