កែប ៖ ដោយមានការយកចិត្តទុកដាក់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែគិតគូរដល់នាយទាហាន នាយទាហានរង ជួបការលំបាក និងមានជម្ងឺ រសៀលថ្ងៃពុធ ៥រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប តំណាង លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងសប្បុរសជន បាននាំយកថវិកាចំនួន ៣.៤៣០.០០០រៀល ប្រគល់ជូនលោកអនុសេនីយ៍ទោ កែវ សំអាត មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកែប ដែលមានជម្ងឺជាទម្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ(១៧៩)ភ្នំពេញ ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បញ្ជាក់បន្ថែមថា ទោះបីថវិកាទាំងនេះតិចតួចក្តី ក៏បញ្ជាក់ពីទឹកចិត្តអាណិតស្រលាញ់ ពីសំណាក់លោកនាយឧត្តមសេនីយ៍មេបញ្ជាការ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ និងសប្បុរសជន ដែលចេះជួយគ្នាទៅវិញទៅមក ក្នុងគ្រាមានអាសន្ន ដើម្បីជួយសំរួលដោះស្រាយជីវភាព ដល់ក្រុមគ្រួសារលោកអនុសេនីយ៍ទោ កែវ សំអាត ផងដែរ។