កំពង់ស្ពឺ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ និងបូកសរុបលទ្ធផលការងារសន្តិសុខ ក្នុងកិច្ចដំណើរការបោះឆ្នោត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង សេនាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក និងប្រធានស្នាក់ការសន្តិសុខជាច្រើនរូបទៀត កិច្ចប្រជុំនេះប្រព្រិត្តទៅនៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៨។