ព្រះវិហារ៖ នៅវេលាម៉ោង ៨ និង ៣០នាទី ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរសារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ឃុន តុលា ហៅរិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ម្ចាស់ហាងខារ៉ាអូខេ រស់នៅភូមិឃុំកើតហេតុខាងលើ រួមទាំងដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាមពណ៌សថ្លាម៉ាទឹកកកចំនួន ០៥កញ្ចប់ ទម្ងន់ ៣០,៣៥ក្រាម ទូរស័ព្ទ ០១គ្រឿង និងកំប៉ុងច្រកគ្រឿងញៀនចំនួន ០១ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ចាត់ការបន្ត។
