ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅសាលាកងរាជអាវុធហត្ថសាលាកំបូលនៃបញ្ជាការដ្ឋានកងរាជអាវុធហ្ថលើផ្ទៃប្រទេស បានធ្វើពិធីប្រកាសតែងតាំងមុខងារ និងបំពាក់ឋានន្តរសក្តិជូនដល់នាយ នាយរងសាលាកងរាជអាវុធហត្ថកំបូលសរុបទាំងអស់ចំនួន៧នាក់ក្រោមអធិបតីភាព លោកឧត្តមតមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូលនៃបញ្ជាការដ្ឋានកងរាជអាវុធហ្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ នាយករង ប្រធានមន្ទីរ ក្រុមយោធាចារ្យ នាយការិយាល័យ និងបុគ្គលិកសាលាទាំងអស់។