បាត់ដំបង៖ នៅវេលាម៉ោង ១៥ និង ១៥នាទី ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូតបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់មាន៖ ឈ្មោះ យុន វី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ និងឈ្មោះ សយ រិទ្ធី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរធ្វើស្រែចំការ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ រួមទាំងដកហូតបានវត្ថុតាងមាន៖ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សរឹងថ្លា (ម៉ាទឹកកក)ចំនួន ០៥ កញ្ចប់ ទម្ងន់ ៤,២០ក្រាម ម៉ូតូ ០២គ្រឿង និងទូរស័ព្ទ ០២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញ កសាងសំណុំរឿងទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។