កណ្តាល៖ ដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ព្រឹកថ្ងៃសៅរ៍ ០៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ដឹកនាំដោយលោកមេបញ្ជាការស្រុក បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួន ប្រគល់ជូនដល់គ្រួសារទីទ័លក្រចំនួន ០២គ្រួសារ រស់នៅក្នុងភូមិព្រែកជ្រូក ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
គ្រួសារដែលទទួលបានអំណោយមាន៖ ឈ្មោះ សំ ជា ភេទស្រី អាយុ ១០៤ឆ្នាំ និងឈ្មោះ ហុង លីម៉េង ភេទប្រុស អាយុ ៤៨ឆ្នាំ (មានជម្ងឺប្រចាំកាយ) រស់នៅភូមិជ្រោយខ្សាច់ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ មី ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ និងថវិកាមួយចំនួន។