You are currently viewing អាវុធហត្ថខេត្តកំពង់ចាម បញ្ជូនជនសង្ស័យម្នាក់ ពីបទឆបោកទៅតុលាការ

អាវុធហត្ថខេត្តកំពង់ចាម បញ្ជូនជនសង្ស័យម្នាក់ ពីបទឆបោកទៅតុលាការ

កំពង់ចាម៖ កម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី សែម ឃាង ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះអនុវត្តដីការបញ្ជាឱ្យចូលខ្លួនលេខ ១៣៤៩ ចុះថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៨ ពីបទ ឆបោក ចេញដោយលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម នៅចំណុចភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ខឹម ប៊ុនថេន ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្កកំពង់ចាម នៅវេលាម៉ោង ០២ និង ៣០នាទី ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៨ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ។