ឧត្តរមានជ័យ៖ នៅវេលាម៉ោង១២ និង ៣០នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោកវរាសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្រ្កាបការចែកចាយថ្នាំញៀននៅចំណុចភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងដោយមានការចូលរួមពីលោក មុត មន ក្រុមប្រឹក្សាឃុំ អន្លង់វែង និងលោក អាន អឿន មេភូមិ អូរជញ្ជៀន ឃុំអន្លង់វែង លទ្ធផលកម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ នួន ម៉ាឡែន ភេទប្រុស អាយុ ២៦ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ ។
វត្ថុតាងដែលដកហូតរួមមាន៖
-ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ០៣ កញ្ចប់ ទំងន់ ២៣,៦៦ ក្រាម
-កាបូបដៃពណ៌ខ្មៅចំនួន ០១
-ប្រាក់រៀលចំនួន ១០០,០០០រៀល
-ទូរស័ព្ទចំនួន ០១គ្រឿង
-ប្រអប់កាវខ្មៅចំនួន០១
-ថង់សំរាប់ច្រកថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធី ។