You are currently viewing ឧត្តមសេនីយ៍ទោ តាត ចន្ថា ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកវរសេនីយ៍ត្រី វាំងសង់ វ៉ងនែប

ឧត្តមសេនីយ៍ទោ តាត ចន្ថា ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកវរសេនីយ៍ត្រី វាំងសង់ វ៉ងនែប

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅសាលាកងរាជអាវុធហត្ថកំបូល នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូល ព្រមទាំង លោកនាយករង ប្រធានមន្ទីរ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់លោក វរសេនីយ៍ត្រី វ៉ាំងសង់ វ៉ង់នែប ប្រធានគំរោងនៃកិច្ចសហប្រតិបត្តិការអាវុធហត្ថបារាំង អមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទន្ទឹមនឹងដំណើរទស្សនកិច្ចនេះ មន្ត្រីតំណាងសាលាក៏បានធ្វើបទបង្ហាញអំពីប្រវត្តិ ការដឹកនាំបញ្ជា រចនាសម្ព័ន្ធ តួនាទីភារកិច្ច និងការងារបណ្តុះបណ្តាលដល់មន្ត្រីអាវុធហត្ថ និងមន្រ្តីមកពីបណ្តាស្ថាប័នជាច្រើនទៀតដែលសម្រេចបានកន្លងមក។