ស្វាយរៀង៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង
បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែសីហា ទិសដៅការងារខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិតីភាព លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយរងសេនាធិការ ប្រធានមន្ទីរ/ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក និងនាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងជាច្រើនរូបទៀត ។
បន្ទាប់ពី លោកឧត្ដមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការដ្ឋាន ឡើងអានរបាយការណ៍បូកសរុបការងារប្រចាំខែសីហា ទិសដការងារខែកញ្ញា ឆ្នាំ២០១៨ រួចមក លោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តមានប្រសាសន៍ ដាក់ទិសដៅបន្តរួមមាន៖
– សាមគ្គីឯកភាពផ្ទៃក្នុងរបស់អង្គភាពអោយបានល្អ
– យកចិត្តទុកដាក់ក្តាប់ព័ត៌មាន បញ្ហាដែលបងប្អូនប្រជាពលរដ្ឋមិនសុខចិត្ត
– បន្តការងារបង្កា បង្រ្កាបមុខសញ្ញាផ្សេងៗ
– ការងារកសាងកម្លាំង និងការងារហ្វឹកហ្វឺន ត្រៀមបើកវគ្គ
– តាមបណ្ដាអង្គភាព មូលដ្ឋានក្រុងស្រុក យកចិត្តទុកដាក់អនុវត្ត នូវតួនាទីភារកិច្ចរបស់ខ្លួន
-ត្រៀមការងារជួយសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយផ្សេងៗ
– បញ្ហាបណ្ដាញសង្គមហ្វេសប៊ុកត្រូវប្រយ័ត្នរាល់ពាក្យសំដីដែលធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិ និងអង្គភាព។