ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចុងកាល់
ដឹកនាំដោយ លោក វរសេនីយ៍ត្រី ឌុច គឹមសេង មេបញ្ជាការស្រុកចុងកាល់ សហការជាមួយ កម្លាំងនគរបាលស្រុកចុងកាល់ និងកម្លាំងប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ បានចុះជួយសាងសង់ផ្ទះអតីតយុទ្ធជន ចំនួន ០៤ខ្នង មួយខ្នងទំហំ ៤×៦ ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ស្ថិតនៅភូមិបាក់វែក ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។