ស្ទឹងត្រែង៖ ព្រឹកថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី
មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានដឹកនាំកម្លាំងក្រោមឱវាទ នាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រគ្មានទីពឹង មានជម្ងឺធ្ងន់ធ្ងរចំនួន ០២នាក់ រស់នៅស្រុកសៀមប៉ាង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ម្នាក់មានជម្ងឺគ្រុនចាញ់ស្លេកស្លាំងធ្ងន់ធ្ងរ និងមានផ្ទៃពោះ៤ខែ ត្រូវការបញ្ចូលឈាមបន្ទាន់ ដោយអស់សង្ឃឹមក្នុងការព្យាបាលគាត់ក៏សុំពេទ្យដឹកយកទៅធ្វើបុណ្យនៅផ្ទះ ប៉ុន្តែក្រោយពីបានដឹងដំណឹងនេះភ្លាម លោកមេបញ្ជាការខេត្ត បានចុះទៅដល់មន្ទីរពេទ្យខេត្ត ហើយខាងសហភាពសហពន្ធ័យុវជនកម្ពុជា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ក៏បាននឹងកំពុងយកចិត្តទុកដាក់ព្យាបាលជម្ងឺជូនរហូតដល់បានជាសះស្បើយ និងក្មេងម្នាក់ទៀតមានជម្ងឺរលាកសួតធ្ងន់ធ្ងរផងដែរ។ អំណោយរបស់លោកមេបញ្ជាការខេត្ត យកទៅជូនក្នុងម្នាក់ ទទួលបានអង្ករ ២០គីទ្បូ មី០១កេះ ទឹកក្រូច០១កេះ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ និងថវិកាចំនួន ២សែនរៀល ផងដែរ។