រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ នៅសាលសវនាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបជាមួយគណៈប្រតិភូចំនួន៧មានជាអាទិ៍៖ គណៈប្រតិភូខេត្តគៀងយ៉ាង គណៈប្រតិភូអង្គទ័ពទី៤ គណៈប្រតិភូក្រសួងការពារជាតិនិងភូមិភាគទី៧ គណៈប្រតិភូអនុព័ន្ធយោធាវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូអនុព័ន្ធយោធាថៃប្រចាំព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូខេត្តគឺនធើ គណៈប្រតិភូកងទ័ពការពារព្រំដែន នៃកងទ័ពប្រជាជនវៀណាម មកអបអរសាទរនិងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ព.ស. ២៥៦០។ សូមបញ្ជាក់ថា សកម្មភាពនេះគឺជាប្រពៃណីពង្រឹងសាមគ្គីភាពរវាងប្រទេសនិងប្រទេស ជាពិសេសពង្រឹងសាមគ្គីភាពរវាងកងទ័ពនិងកងទ័ពឱ្យល្អប្រសើរថែមទៀត។