បន្ទាយមានជ័យ៖ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ដោយយោងតាមបទបញ្ជា និងការណៃនាំរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន
មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងចំនួន ៦២នាក់ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ០២គ្រួសារ នៅភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ក្នុងនោះផងដែរ ម្ចាស់ស្រែដែលរងផលប៉ះពាល់ដោយទឹកជំនន់ទាំង ០២គ្រួសារ មានសេចក្តីត្រេកអរ និងសប្បាយចិត្តជាខ្លាំង និងបានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងកងកម្លាំងទាំងអស់ដែលបានចុះជួយច្រូតស្រូវរបស់ពួកគាត់បានទាន់ពេល និងជាពិសេសពួកគាត់បានថ្លែងអំណរអរគុណដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ និងបានចាត់តាំងមន្ត្រីក្រោមឱវាទ ចុះជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗជាប្រចាំ និងទាន់ពេលវេលា ។