ភ្នំពេញ៖ នៅសាលប្រជុំប្រតិបត្តិការសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី១ ខែសីហា ឆ្នាំ២០១៨ និងទិសដៅបន្ត កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃប្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការស្នងការរង នាយករងសាលាទាំងពីរ នាយការិយាល័យជំនាញ មេបញ្ជាការកងអន្តរាគមន៍ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
