រតនគិរី៖ ថ្ងៃពុធ ១២រោច ខែទុតិយាសាឍឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីព្រមទាំងនាយទាហាន នាយទាហានរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងសប្បុរសជន បាននាំយកថវិកាចំនួន ៤.០៩០.០០០រៀល ប្រគល់ជូនលោកអនុសេនីយ៍ឯក គឹម ប៊ុនធឿន មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ ខេត្តរតនគិរី ដែលកំពុងមានជម្ងឺបេះដូង និងត្រូវវះកាត់ជាបន្ទាន់នៅគ្លីនិចបេះដូងពិភពថ្មីភ្នំពេញ។
ឧត្តមសេនីយ៍ត្រី គឹម រស្មី អញ្ជើញសួរសុខទុក្ខ និងប្រគល់ជូននាយអាវុធហត្ថសម្រាកព្យាបាលជំងឺបេះដូង
- Post author:Sery Vutha
- Post published:August 10, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ