You are currently viewing ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ដឹកនាំកម្លាំងដោយផ្ទាល់ចុះជួយក្នុងគ្រោះមហន្តរាយអគ្គិភ័យនៅផ្សារស្ទឹងត្រែង

ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ដឹកនាំកម្លាំងដោយផ្ទាល់ចុះជួយក្នុងគ្រោះមហន្តរាយអគ្គិភ័យនៅផ្សារស្ទឹងត្រែង

ស្ទឹងត្រែង៖ នៅម៉ោងវេលាម៉ោង២២និង១០នាទី ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ មានអគ្គិភ័យមួយលើកកើតឡើងនៅផ្សារស្ទឹងត្រែង ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ តាមការរាយការណ៍ពីមន្ត្រីអាវុធហត្ថខេត្តបានឱ្យដឹងថា កម្លាំងអាវុធហត្ថចំនួន៥០នាក់ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានចុះជួយសម្រួលចរាចរណ៍ ជាពិសេសបានជួយជញ្ជូនឥវ៉ាន់របស់ប្រជាពលរដ្ឋចេញពីក្នុងផ្សារមកដាក់កន្លែងមានសុវត្ថិភាព ដោយភាពអង់អាចក្លាហាន ទោះបីជាភ្លើងកំពុងឆេះសន្ធោសន្ធៅយ៉ាងណាក៏ដោយ ហើយបានការពារឥវ៉ានទាំងនោះជូនពួកគាត់ទៀត។ ការឆេះនេះសរុបអស់តូបចំនួន១២២០តូច ហើយជំនាញមិនទាន់បានបញ្ជាក់អំពីមូលហេតុនៃការឆេះនេះទេ។
12932948_573511262826012_5183219621901650531_n

12919846_573512019492603_4289253493669040898_n

12936536_573512072825931_7631403967849965801_n