You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន និងមន្ត្រីក្រោមឱវាទ អញ្ជើញចុះជួយច្រូតស្រូវប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់

ឧត្តមសេនីយ៍ត្រី បោន ប៊ិន និងមន្ត្រីក្រោមឱវាទ អញ្ជើញចុះជួយច្រូតស្រូវប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួយច្រូតស្រូវប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ០៣គ្រួសារ នៅភូមិពោធិ៍ពីរដើម និងភូមិក្រមល ស្ថិតក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៨។

ពលរដ្ឋទាំង០៣គ្រួសារ មានសេចក្តីត្រេកអរ សប្បាយចិត្តយ៉ាងខ្លាំង និងបានថ្លែងអំណរគុណ ដល់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងកងកម្លាំងទាំងអស់ ដែលបានចុះជួយច្រូតស្រូវរបស់ពួកគាត់បានទាន់ពេលវេលា ដែលកម្លាំងអាវុធហត្ថ មិនត្រឹមតែយកចិត្តទុកដាក់ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងបានចុះជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗជាប្រចាំផងដែរ។