រតនគិរី៖ ព្រឹកថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ លោកឧត្តសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោកជំទាវ ព្រមទាំងមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញយកទៀនព្រះវស្សានិងទ័យទាន គ្រឿងបរិភោគ ព្រមទាំងបច្ច័យមួយចំនួន យកទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តរតនរាមអូរចេង ស្រុកកូនមុំ ខេត្តរតនគិរី។ ថវិកាបានមកពីការចូលរួមពីលោកឧត្តមសេនីយ៍មេបញ្ជាការ និងលោកជំទាវព្រមទាំងមានការចូលរួមសាមគ្គីពីមន្ត្រីអាវុធហត្ថខេត្តជាច្រើនរូបទៀត។ ដោយក្នុងនោះបានប្រគេនដល់វត្តចំនួន ០៨វត្ត ហើយវត្តនីមួយៗទទួលបាននៅបច្ច័យចំនួន ៥១ ម៉ឺនរៀល និងទ័យទានមួយចំនួនទៀត ។
