បាត់ដំបង៖ អនុវត្តតាមគោលការណ៍ដឹកនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេ តែងតែណែនាំដល់មន្ត្រីអាវុធហត្ថក្រោមឱវាទ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយ ឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ និងសង្គមជាតិ រួមទាំងការងារបង្ការ បង្ក្រាប និងសង្គ្រោះ ជាពិសេសគឺសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាក់ស្តែងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ កំលាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងចំនួន ១០៨នាក់ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ០២ គ្រួសារបានទាន់ពេលវេលា លើផ្ទៃដីចំនួន ០៣ហិចតា ស្ថិតនៅតំបន់ វាលទ្រៀស ភូមិព្រែកលួង ឃុំព្រែកលួង ស្រុកឯកភ្នំ បាត់ដំបង ៕