អហ ព្រះសីហនុ៖ នៅវេលាម៉ោង១៥និង០៣នាទី រសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥ កម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយ ស្នាក់ការ៤០១ និងស្នាក់ការ ព្រៃនប់ ដឹកនាំដោយលោក វរៈសេនីយ៍ឯក សិទ្ធិ ទស្សី បានចុះបង្រ្កាបការជួញដូរគ្រឿងញៀនមួយកន្លែងស្ថិតនៅ ក្រុម២ ភូមិតានៃ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ ណាំ ញ៉េន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែ សញ្ជាតិខ្មៃរ ទីលំនៅបច្ចុប្បន្ន ភូមិវែង ឃុំវាលរេញ ស្រុកព្រែនប់ ខេត្តព្រះសីហនុ។ ២-ឈ្មោះ លាន់ ម៉ាលី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរអ៊ុតសក់ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ចាប់យកវត្ថុតាងរួមមាន៖ ម្ស៉ៅសថ្លាចំនួន ១កញ្ចប់ធំនិង៣កញ្ចប់តូច, ដបជក់ចំនួន ២, កាំភ្លើងកែឆ្នៃបាញ់គ្រាប់ឃ្លី ១ដើម, គ្រាប់ឃ្លី ១ប្រអប់, ដាវសាម៉ូរ៉ៃចំនួន ២, ម៉ូតូម៉ាក CBR មានស្លាកលេខ 1BW 7759 ភ្នំពេញ, ស្លាកលេខម៉ូតូចំនួន ២, ទុយយោ ១ថង់ធំ និងទូរសព័្ទដែ ៤គ្រឿង។

មន្ទីរយុត្តិធម៌ អហ បង្ក្រាបបទល្មើសគ្រឿងញៀនមួយកន្លែងឃាត់ខ្លួនបានពីរនាក់
- Post author:Eng Hy
- Post published:August 1, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

អាវុធហត្ថខេត្តរតនគិរី បង្ក្រាបគ្រឿងញៀនពីរករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់!

អាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សហការចុះបង្ក្រាបទីតាំងសន្និធិឈើខុសច្បាប់

ឃាត់ខ្លួនជនង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួច
