ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ១៥រោច ខែទុតិយាសាឍឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូលនៃបញ្ជាការដ្ឋានកងរាជអាវុធហ្ថលើផ្ទៃប្រទេស តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីក្រោមឱវាទជាច្រើនរូបចូលរួមបុណ្យសព និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រគល់ជូនគ្រសារសពលោក វរសេនីយ៍ត្រី ដន ចាន់ដេត យោធាចារ្យសាលាកងរាជអាវុធហត្ថកំបូល ដែលបានទទួលមរណៈភាពកាលពីថ្ងៃច័ន្ទទី០៦ ខែសីហា ឆ្នាំ២០១៨ នៅវេលាម៉ោង ០៤ និង ៣១ នាទីរសៀល ដោយគ្រោះថ្នាក់ចរាចរណ៍។ ថវិការមូលនិធិដែលយកទៅប្រគល់ជូនមានចំនួន ៣៥,៧២៧,៥០០ រៀលដែលបានមកពីការបរិច្ចាកដោយទឹកចិត្តសប្បុរសធម៌ពីសំណាក់នាយ នាយរង និងពលអាវុធហត្ថទូទាំងប្រទេស។
ឧត្តមសេនីយ៍ទោ តាត ចន្ថា នាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ប្រគល់ជូនគ្រួសារអាវុធហត្ថដែលបានទទួលមរណៈភាព
- Post author:Sery Vutha
- Post published:August 12, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ