You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំឆ្លងពង្រាងរបាយការណ៍ស្តីពីការអនុវត្តតួនាទី-ភារកិច្ចប្រចាំខែសីហា

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំឆ្លងពង្រាងរបាយការណ៍ស្តីពីការអនុវត្តតួនាទី-ភារកិច្ចប្រចាំខែសីហា

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃចន្ទ ២កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំឆ្លងពង្រាងរបាយការណ៍ស្តីពីការអនុវត្តតួនាទី-ភារកិច្ចប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០១៨ និងផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗ សភាពការណ៍ជាតិ អន្តរជាតិ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីបណ្តាមន្ទីរការិយាល័យ មូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ-នាយរងអាវុធហត្ថជាច្រើនរូប។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មានប្រសាសន៍ពាំនាំពាក្យផ្តាំផ្ញើរបស់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ដែលបានលើកសរសើរដល់កម្លាំងអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តតួនាទី-ភារកិច្ចបានល្អកន្លងមក ពិសេសកិច្ចការពារក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងសកម្មភាពយ៉ាងសស្រាក់សស្រាំ ចុះជួយច្រូតស្រូវប្រជាកសិករ ដែលរងផលប៉ះពាល់ដោយទឹកជំនន់អស់រយៈពេល ០៣ថ្ងៃ។