កោះកុង៖ ព្រឹកថ្ងៃចន្ទ ០២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំ អញ្ជើញចុះសួរសុខទុក្ខ លោកស្រីព្រឹន្ទបាលឯក វី ម៉ាឡាឌី ជំនួយការការិយាល័យ លេខាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង ដែលបានសម្រាលកូន កាលពីវេលាម៉ោង ១៧ និង ០០ នាទី ថ្ងៃសៅរ៍ ទី ១១ ខែសីហា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងបាននាំយកថវិកាដែលបានមកពីការចូលរួមពីនាយ នាយរងអាវុធហត្ថខេត្តចំនួន ២,២៦,០០០ រៀល ក្នុងនោះថវិកាលោកមេបញ្ជាការចំនួន ១,០០០,០០០រៀល និងផ្លែឈើមួយកន្ត្រកផងដែរ។
