You are currently viewing តំណាង ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ចុះសួរសុខទុក្ខមន្ត្រីអាវុធហត្ថមានជំងឺ

តំណាង ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ចុះសួរសុខទុក្ខមន្ត្រីអាវុធហត្ថមានជំងឺ

ប៉ៃលិន៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ម៉ី វុទ្ធារ៉ា មេបញ្ជាការរង ទទួលការងារកសាងកម្លាំង តំណាងលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងសហការីបានចុះទៅសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិកងរាជអាវុធហត្ថខេត្តប៉ៃលិន ចំនួន ២,២១០,០០០៛ ប្រគល់ជូនលោកវរសេនីយ៍ត្រី ម៉ិល សារិទ្ធ នាយការិយាល័យពត៌មានសន្តិសុខផ្ទៃក្នុង ដែលមានជំងឺភ្នែកឡើងបាយ ហើយត្រូវបានវះកាត់ នៅមន្ទីរពេទ្យ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន នៅខេត្តប៉ៃលិន ។