You are currently viewing ស្ត្រីមេម៉ាយកូនមួយ មានជំងឺវិកលចរិក ទទួលអំណោយពីអាវុធហត្ថស្រុកភ្នំក្រវាញ

ស្ត្រីមេម៉ាយកូនមួយ មានជំងឺវិកលចរិក ទទួលអំណោយពីអាវុធហត្ថស្រុកភ្នំក្រវាញ

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ លោកអនុសេនីយ៍ឯក ពិន លីម មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ជាប្រធានស្នាក់ការសន្តិសុខ ៥០៣ បានចុះសួរសុខទុក្ខគ្រួសារលោកស្រី សរ សារឹម អាយុ ៥២ ឆ្នាំ ជាស្ត្រីមេម៉ាយកូន ១ (មានជំងឺវិកលចរិក) រស់នៅភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ និងបានយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាចំនួន១៥០.០០០ រៀល ខ្សែភ្លើង ១០០ម៉ែត្រ ថែមទាំងបានជួយតភ្លើងឲ្យប្រើប្រាស់ប្រចាំថ្ងៃផងដែរ។