You are currently viewing លោកវរសេនីយ៍ឯក កង សារ៉េត ដឹកនាំកិច្ចប្រជុំផែនយុត្តិធម៌ ដើម្បីពង្រឹងលើការងារជំនាញ

លោកវរសេនីយ៍ឯក កង សារ៉េត ដឹកនាំកិច្ចប្រជុំផែនយុត្តិធម៌ ដើម្បីពង្រឹងលើការងារជំនាញ

រតនគិរី ៖ ព្រឹកថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកវរសេនីយ៍ឯក កង សារ៉េត មេបញ្ជាការរង ទទួលផែនយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំដើម្បីពង្រឹងលើការងារជំនាញរបស់ខ្លួន ដោយត្រូវយកចិត្តទុកដាក់ក្តាប់នូវរាល់សកម្មភាពជនល្មើស ពិសេសការងារគ្រប់គ្រងបណ្តាញជំនាញក្តាប់ និងស្រាវជ្រាវនូវបទល្មើសគ្រឿងញៀនៅតាមមូលដ្ឋានក្រុង/ស្រុក ដែលកំពុងធ្វើចរាចរណ៍ក្នុងតំបន់ក្នុងភូមិសាស្រ្តរបស់ខេត្ត និងបទល្មើសផ្សេងៗទៀត។