You are currently viewing អាវុធហត្ថស្រុកអូរយ៉ាដាវ សហការបង្ក្រាបរថយន្តដឹកឈើ គ្មានលិខិតអនុញ្ញាត

អាវុធហត្ថស្រុកអូរយ៉ាដាវ សហការបង្ក្រាបរថយន្តដឹកឈើ គ្មានលិខិតអនុញ្ញាត

រតនគិរី៖ ថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំដោយលោកវរសេនីយ៍ទោ ណុប ប៉ូលី បានឃាត់រថយន្តសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T:7679 មានដឹកឈើប្រភេទកកោះនិងធ្នុង បំរុងដឹកចេញយកទៅលក់នៅប្រទេសវៀតណាម ចំពោះរថយ្តនេះកម្លាំងបានឃាត់ក្នុងភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បច្ចុប្បន្នវត្ថុតាងប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើស្រុកបរកែវ ខេត្តរតនគិរី ដើម្បីធ្វើការវាស់វែង ។